លុយ ការងារ និងសេចក្តីសុខ ៖ មានមនុស្សជាច្រើនខំធ្វើការសន្សំលុយ ពេលបានលុយមកហើយទើបយកលុយទៅទិញសេចក្តីសុខ។ ពេលធ្វើការប្រៀបដូចនៅក្បែរភ្នក់ភ្លើង ខ្លះប្រើពេលរាប់អាទិត្យ រាប់ខែ រាប់ឆ្នាំ ទម្រាំបានលុយយកទៅទិញសេចក្តីសុខម្តងៗ។ ផ្ទុយពីមនុស្សមួយចំនួនទៀត គេធ្វើការដែលខ្លួនពេញចិត្ត ធ្វើការដែលខ្លួនស្រឡាញ់ ធ្វើតាមក្តីសុបិន គេមានសេចក្តីសុខនៅរៀងរាល់ម៉ោងធ្វើការ មិនព្រួយបារម្ភពីរឿងមានលុយឬអត់លុយដើម្បីយកទៅទិញក្តីសុខ។ ពិតមែនហើយលុយជួយសម្រួលអ្វីៗបានច្រើនយ៉ាង តែពុំមែនគ្រប់យ៉ាងនោះទេ ព្រោះមានអ្នកក្រជាច្រើនដែលដេកលក់ស្រួលនិងមានក្តីសុខជាងអ្នកមានមួយចំនួន ដែលគ្មានបញ្ញាក្នុងការរកសេចក្តីសុខឲ្យខ្លួនឯង?
Like (0) Dislike (0)
Your Comment